ភាសាទាំង​ ៧ ដែល​យើង​ត្រូវចេះ - H.E Oknha Dr. Mengly J. Quach


ភាសាទាំង​ ៧ ដែល​យើង​ត្រូវចេះ - H.E Oknha Dr. Mengly J. Quach


ប៉ុន្តែ​ អ្វី​សំខាន់​បំផុត​គឺក្មួយ​ត្រូវ​ចំាថា ក្មួយ​ត្រូវ​ចេះ ៧​ភាសា បច្ចុប្បន្ន​អាច​ ៥ តែថ្ងៃក្រោយ​អាច ៧ ហើយ​បើ​ក្មួយ​ចេះ​អាហ្នឹង​ហើយ​ជាគ្រឹះ​ម៉ាគ្លាក់ៗ គេហៅថា​កាំជណ្ដើរ​ឡើង​ទៅ​លើ។​ កូន​ខ្មែរ​យើ​ងអត់ចេះ​ភាសា​ខ្មែរយើង​ គួរ​ឲ្យ​ខ្មាស់​គេ​ណាស់។ ខ្ញុំ​អត់​ចេះ​ភាសា​ខ្មែរ​ដល់​សព្វថ្ងៃ​អត់​ចេះ​ សរសេ​រអត់​ចេះ​ អានអត់​ចេះ អាន​បាន​ខ្លះ​ សរសេរ​បាន​ខ្លះ កំឡុង​ពេល​ប្រមាណ​ឆ្នាំ​នេះ។ មក​២០០២ គឺវេទនាណាស់ ប៉ុន្តែខ្ញុំ​ខំទល់តែ​​ចេះនិយាយ និយាយ​ឲ្យ​​ឈ្នះ​គេ ក៏​ប៉ុន្តែ​ យើ​ង​វា​ពិបាក​បន្ដិច អ៊ីចឹង​មាន​ន័យថា ក្មួយៗទាំងអស់​គ្នា ណាស់​ បាទ! ភីអ័រ (PR) ហ្នឹង ធ្វើ​ឲ្យ​យើង​ជោគជ័យ​ជាង​គេ អ៊ីចឹង​ភាសា​ ៧ ចាំឲ្យ​ច្បាស់ៈ

ទី១៖ ភាសា​ជាតិ

ទី២៖ ភាសា​សាកល 

(បច្ចុប្បន្នភាព​គឺអង់គ្លេស ពីដើមបារាំង ថ្ងៃក្រោយ​២០ឆ្នាំអាច​ចិន ណាស់!)

ហើយ​ទី៣៖ ភាសា​បច្ចេកវិទ្យា

ដោយ​សារ​បច្ចេកវិទ្យាទំនើប អាយធី [IT (Information Technology)], Power Point, Word, Excel, Microsoft all those things. ភាសា​បច្ចេកវិទ្យា បើអត់​ចេះ​គឺ​គ្មាន​រក​ការងាយ​ធ្វើ​បានទេ

ភាសាទី៤៖ ភាសាអាជីព

គឺភាសា​ដែល​ក្មួយ​កំពុងរៀនរាល់ថ្ងៃ​ អាជីព​របស់​ក្មួយ ណាស់

ភាសាទី៥៖ ភាសាការទូត

 ធ្វើ​ឲ្យ​យើង​ងាប់រស់ ឡើងធំ ឡើង​តូច គេស្អប់​ គេ​មិន​ស្អប់ គឺភាសា​ការទូត បើ​សិនជាក្មួយ​មាន​ចំនេះដឹង  មាន​ភាពទូលំទូលាយ ប៉ុន្តែ ក្មួយចេះ​ញញឹម ចេះ​រស់រាយ ក្មួយចេះចាប់ដៃ ក្មួយចេះសួរសុខទុក្ខ លើក​ទូរស័ព្ទ Hello, ជំរាបសួរ, Good morning, អរុណសូស្ដី បានសូមអញ្ជើញ​ចាំ​មួយ​ភ្លេត ចង់ជួបពីណាគេ ឬមានការអី​ ចង់​ជួប​អាណាគេ?  ណាស់! បាទ! អាហ្នឹង​សុទ្ធតាគេ​ភាសា​ការទូត ដែល​ធ្វើ​ឲ្យ​យើ​ង​បរាជ័យ​បាន ដូច្នេះ PR គឺជា​គន្លឹះ នៃការ​ជោគជ័យ

ភាសាទី៦៖ ភាសាកាយវិកា

ភាសាទី​៦៖ ដែល​កូន​ខ្មែរ​យើ​ង​អត់​ប្រើ ដូច្នេះហើយ ប៉ះ​បន្ដិច កាប់​គ្នា វាយ​គ្នា ជេរគ្នា ចេញពីឡាន​ឈ្លោះគ្នា ហើយ​មក​ខ្មាស់​គេណាស់ គួរឲ្យ​ថោកទាបមាន​ន័យ​ថា​ ភាសា​កាយវិកា។ ញញឹម​ដាក់​គ្នាពីចំងាយ Hello, បើក​មក សុំអញ្ជើញ​ទៅ​មុន, បើគេ​ឲ្យ​ទៅ​មុន​ទៅ - អរគុណច្រើន!, ហើយ​បើ​រាំទៅ​ជាន់​កែង​គ្នា អូ! សុំទោស​ សុខសប្បាយទេបង សុំចាប់ដៃមួយ។ អត់ទេ! មើល​មុខ​គ្នាហើយ​ កាប់គ្នា ដោយ​សារ​យើ​ងខ្វះ​វប្បធម៌ អរស ភាសាគេហៅថា កាយវិកា​នេះហើយ។

ភាសាទី៧៖ ភាសាASEAN


ភាសាទី៧៖ ថ្ងៃក្រោយ​ក្មួយ​ នឹង​ត្រូវ​ការ កូនក្មួយ​នឹងត្រូវ​ការ ភាសា ASEAN ណាស់! រាល់​ជំនាញ​បច្ចេកទេសទាំងអស់ គេ​ហៅថា​ភាសា។ មាន​ប្អូន​ខ្លះ​គេដៀលខ្ញុំ​ថា អាហ្នឹង​មែន​ភាសាផង កំព្យូរទ័រ​ក៏ភាសាដែរ។ ភាសាASEAN គឺភាសាសេដ្ឋកិច្ច​គេ វប្បធម៌គេ ការរកស៊ីគេ ចំណង់ចំណូលចិត្តគេ​ GDP គេ​ នាំចេញ នាំចូល របស់គេ ដឹង ដើម្បីយើ​ងកុំឲ្យចាញ់ប្រៀបអាស៊ីទាំងមូល ASEAN បើយើង​មិន​ដឹង​បរិបទរបស់គេផង​ ម៉េច​យើង​ប្រកួតប្រជែង​ជាមួយគេបាន។

ដកស្រង់សម្ដី​ទាំងស្រុងពី ទំព័រហ្វេសប៊ុក "ដើម្បីកម្ពុជាចំរើនទៅមុខ" or "Inspire.Cambodia"
សរសេរជាអត្ថបទអក្សរដោយ ៖ ផុន ស្រីអែម (PHON SREY EM)
ទស្សនាវិឌីអូ៖