៉អ្នកមានមិនដែលឆ្ងល់ពីអ្នកក្រទេ មានតែអ្នកក្រទេឆ្ងល់ពីអ្នកមាន ៉- មាស សាត
សំណួរដែលអ្នកក្រតែងតែសួរ ឬគិតក្នុងចិត្តជាប្រចាំអំពីអ្នកមាន
១. ហេតុអ្វីបានជាគេមាន?
២. គេធ្វើអីបានមាន?
៣. ម៉េចក៏គេមានអីក៏មានម៉្លេះ?
៤. ម៉េចក៏គេមានហាងធំម៉្លេះហ្ន?
៥. ម៉េចក៏គេមានផ្ទះធំម៉្លេះហ្ន?
៦. ម៉េចក៏គេមានក្រុមហ៊ុនច្រើនម៉្លេះហ្ន?
៧. ហេតុអ្វីក៏គេមានដីច្រើនម៉្លេះហ្ន?
៨. ធ្វើម៉េចមានលុយច្រើនដូចគេហ្ន?
៩. ម៉េចបានគេមានឡានទំនើបៗម៉្លេះហ្ន?
១០. ម៉េចបានគេមានអង្គរក្សហ្ន?
ខាងលើនេះក្រាន់តែជាសំណួរខ្លះដែលតែងតែកើតមានក្នុងចិត្តរបស់អ្នកដែលជិតមាន ឬអ្នកក្រប៉ុណ្ណោះ។ សម្រាប់អ្នកក្រតែងតែមានសំណួរច្រើនរាប់មិនអស់អំពីជីវិតរបស់អ្នកមាន។ គ្រប់គ្្នាសុទ្ធតែមានសំណួរនេះ។ តើវាមានប្រយោជន៍ទេសម្រាប់អ្នកដែលបង្កើតសំណួរទាំងនេះឡើង។ តាមយោបល់របស់ខ្ញុំវាពិតជាមានសារៈសំខាន់ និងសារៈប្រយោជន៍ខ្លះណាស់។ ហេតុអ្វី? ព្រោះថានៅពេលដែលយើងមានសំណួរទាំងនេះ យើងនឹងចាប់ផ្តើមរៀនអំពីរឿងជាច្រើនដូចជា៖
១. ចេះកត់សង្កេត
នៅពេលដែលយើងចង់ដឹង យើងពិតជាបានកត់វានៅក្នុងចិត្ត ហើយនៅថ្ងៃណាមួយខាងមុខមិនខានយើងមិនបានទទួលចម្លើយ។
២. បង្កើនការគិត
ពេលនោះខួរក្បាលរបស់យើងមិនទំនេរឡើយ ព្រោះវានឹងដំណើរជារៀងរហូត ហើយត្រឹមត្រូវតាមគោលដៅដែលចង់បាន។
៣. ផ្ដល់ចម្លើយឲ្យសំណួរខាងលើ
នេះជាពេលវេលាល្អបំផុតដែលសំណួររបស់អ្នកទាំងប៉ុន្មានត្រូវបានស្រាយបំភ្លឺ នោះអ្នកពិតជាប្រាកដក្នុងចិត្តថា ហេតុអ្វីបានជាគេមាន។ ចុះចំណែក ខ្ញុំវិញត្រូវចាប់ផ្ដើមពីចំណុចណា។
ចំពោះអ្នកមាន មិនដែលឆ្ងល់ពីអ្នកក្រទេ ព្រោះអ្វី?
ចម្លើយងាយបំផុតគឺថា អ្នកមានធ្លាប់ក្រ។ ដូច្នេះ គាត់ពិតជាស្គាល់គន្លឹះដែលនាំឲ្យក្រ និងគន្លឹះដែលនាំឲ្យមាន។
អត្ថបទដោយៈ ផុន ស្រីអែម (PHON SREY EM) 011-590-708